🎵 ធៀបអនឡាញ ដែលមានបទភ្លេងផ្ទាល់ខ្លួន
ធៀបស្អាត ស្តាប់ពីរោះ សម្រាប់គ្រប់កម្មវិធី
បង្កើតធៀបអនឡាញក្នុងរយៈពេលប៉ុន្មាននាទី ជ្រើសបទភ្លេង ផ្ញើតាម Link ហើយតាមដានភ្ញៀវ និងចំណងដៃនៅកន្លែងតែមួយ។
មុខងារ
អ្វីៗដែលកម្មវិធីរបស់អ្នកត្រូវការ
ពីការផ្ញើធៀប រហូតដល់ការកត់ចំណងដៃ
បទភ្លេងផ្ទាល់ខ្លួន
ជ្រើសបទ Free ដែលនិពន្ធសម្រាប់ធៀប ឬ upload បទដែលអ្នកចូលចិត្ត។ ភ្លេងលេងពេលភ្ញៀវបើកធៀប។
កែ ហើយឃើញភ្លាមៗ
បំពេញព័ត៌មានម្តងមួយផ្នែក ហើយមើលធៀបប្តូរផ្ទាល់ ទាំងលើទូរស័ព្ទ និងកុំព្យូទ័រ។
ស្រោមធៀបមានចលនា
ដាក់រូប cover ពេញស្រោមធៀប ជាមួយ effect ផ្កា ផ្កាយមាស ឬប៉េងប៉ោង តាមគំរូនីមួយៗ។
Gallery រូបថត
រហូតដល់ 20 រូប ជ្រើសប្លង់ 3D ឬ Slideshow ភ្ញៀវអូស និងចុចពង្រីកមើលបាន។
កាលវិភាគកម្មវិធី
ជ្រើសកាលវិភាគគំរូតាមប្រភេទកម្មវិធី ហើយកែម៉ោង ឬបន្ថែមបានច្រើនថ្ងៃ។
ផែនទី និង Calendar
ចុចដាក់ទីតាំងលើផែនទី រាប់ថយក្រោយដល់ថ្ងៃកម្មវិធី និងរក្សាទុកក្នុង Google Calendar។
ពាក្យជូនពរ និងបញ្ជាក់ការចូលរួម
ភ្ញៀវសរសេរពាក្យជូនពរ ហើយប្រាប់ថាចូលរួម ឬអត់ ព្រមទាំងចំនួនមនុស្ស។
KHQR ដុល្លារ និងរៀល
បង្ហាញ KHQR របស់អ្នកផ្ទាល់ ភ្ញៀវផ្ញើចំណងដៃទៅគណនីអ្នកដោយផ្ទាល់។
បញ្ជីភ្ញៀវ + Link ឈ្មោះ
ភ្ញៀវម្នាក់ៗមាន Link ផ្ទាល់ខ្លួនដែលបង្ហាញឈ្មោះគាត់ លើធៀប ហើយអ្នកដឹងថាអ្នកណាបានបើកមើល ឬចូលរួម។
នាំចូលភ្ញៀវពី Excel
បញ្ចូលភ្ញៀវរាប់រយនាក់ក្នុងពេលតែមួយ ពី file Excel, CSV ឬ copy-paste។
កត់ចំណងដៃ
កត់ចំណងដៃលើទូរស័ព្ទនៅថ្ងៃកម្មវិធី សរុបដុល្លារ និងរៀលដាច់ពីគ្នា ហើយទាញយកជា Excel។
ផ្ញើតាម Link
ចុច «ចេញផ្សាយ» រួចចម្លង Link ផ្ញើតាម Telegram ឬ Facebook ភ្ញៀវនៅស្រុកក្រៅក៏បើកបាន។
កំពុងមកដល់ឆាប់ៗ
ចំណុចពិសេស
ធៀបដែលភ្ញៀវ «ស្តាប់» បាន
បទភ្លេងនិពន្ធថ្មីសម្រាប់ធៀបនៅលើ platform នេះតែមួយគត់។ ពេលភ្ញៀវចុចបើកធៀប ភ្លេងចាប់ផ្តើមលេងភ្លាម។
- ✓ បទ Free ពីអ្នកនិពន្ធរបស់ platform (បន្ថែមជាប្រចាំ)
- ✓ Upload បទដែលអ្នកចូលចិត្តបាន (Premium)
- ✓ ភ្ញៀវបិទ/បើកសំឡេងបានគ្រប់ពេល
បទលំនាំដើម
ធៀបថ្មីមានបទ Free ដាក់ស្រាប់ — មិនបាច់ធ្វើអ្វីទេ
ជ្រើសពីបទ Free
ស្តាប់មុន ហើយជ្រើសបទដែលសាកនឹងកម្មវិធី
Upload បទរបស់អ្នក
MP3, M4A, AAC, OGG · យ៉ាងច្រើន 15MB
ងាយៗ
៣ ជំហាន ធៀបរួចរាល់
- ១
ចុះឈ្មោះ
បង្កើតគណនីដោយអ៊ីម៉ែល ឬ Google ក្នុងរយៈពេលមួយនាទី។
- ២
ជ្រើសគំរូ និងបទភ្លេង
បំពេញព័ត៌មានកម្មវិធី រូបថត ទីតាំង កាលវិភាគ ហើយជ្រើសបទ។
- ៣
ចេញផ្សាយ ហើយផ្ញើ Link
ចុច «ចេញផ្សាយ» ចម្លង Link ផ្ញើទៅភ្ញៀវ។ កែធៀបក្រោយផ្ញើក៏បាន Link នៅដដែល។
គំរូធៀប
ជ្រើសគំរូដែលសាកនឹងកម្មវិធីរបស់អ្នក
គំរូថ្មីៗនឹងបន្ថែមជាប្រចាំ
តម្លៃ
ចាប់ផ្តើមឥតគិតថ្លៃ
បង្កើត និងមើល Preview ឥតគិតថ្លៃ — បង់តែពេលអ្នកចង់បានគំរូ ឬមុខងារពិសេស
ឥតគិតថ្លៃ
$0
- ✓ គំរូធៀប 5 ប្រភេទ ច្រើនពណ៌
- ✓ បទ Free របស់ platform
- ✓ Gallery រហូតដល់ 12 រូប
- ✓ កាលវិភាគ ផែនទី KHQR
- ✓ ពាក្យជូនពរ និងបញ្ជាក់ការចូលរួម
- ✓ បញ្ជីភ្ញៀវរហូតដល់ 50 នាក់
★ Premium
$5 / 20,000៛
ក្នុងមួយធៀប
- ✓ អ្វីៗក្នុងកញ្ចប់ឥតគិតថ្លៃ
- ✓ គំរូពិសេស: ទឹកថ្នាំបៃតង, ទឹកថ្នាំសរសៃមាស, ផ្កាឈូកមាស, ប៉េងប៉ោងរីករាយ
- ✓ Upload បទភ្លេងខ្លួនឯង
- ✓ ប្លង់ Gallery Slideshow
- ✓ កត់ចំណងដៃ
- ✓ ដកស្លាក «បង្កើតដោយ ធៀបឌីជីថល»
- ✓ ភ្ញៀវគ្មានដែនកំណត់
- ✓ បង់ម្តងក្នុងមួយធៀប តាម KHQR
សំណួរ
សំណួរដែលគេសួរញឹកញាប់
តើប្រើឥតគិតថ្លៃបានទេ?+
បាទ/ចាស។ អ្នកអាចបង្កើតធៀប ជ្រើសបទភ្លេង និងផ្ញើទៅភ្ញៀវដោយឥតគិតថ្លៃ។ នៅពេលក្រោយ នឹងមានគំរូ Premium ដែលត្រូវបង់ប្រាក់។
តើភ្ញៀវត្រូវដំឡើង App ឬចុះឈ្មោះទេ?+
ទេ។ ភ្ញៀវគ្រាន់តែចុច Link ហើយធៀបបើកក្នុង browser លើទូរស័ព្ទ ឬកុំព្យូទ័រ។
ភ្លេងលេងដោយខ្លួនឯងឬទេ?+
ភ្លេងចាប់ផ្តើមនៅពេលភ្ញៀវចុច «បើកធៀប» (browser មិនអនុញ្ញាតឲ្យលេងសំឡេងមុនការចុចទេ) ហើយភ្ញៀវអាចបិទ/បើកសំឡេងបានគ្រប់ពេល។
តើ upload បទភ្លេងខ្លួនឯងបានទេ?+
បាន។ MP3, M4A, AAC ឬ OGG ធំយ៉ាងច្រើន 15MB។ សូមប្រើតែបទដែលអ្នកមានសិទ្ធិប្រើប៉ុណ្ណោះ (ត្រូវធីកបញ្ជាក់មុន upload)។
កែធៀបក្រោយពេលផ្ញើទៅភ្ញៀវហើយបានទេ?+
បាន។ កែ ហើយចុច «រក្សាទុក» — ភ្ញៀវឃើញការកែភ្លាមៗ តាម Link ដដែល មិនចាំបាច់ផ្ញើថ្មី។
តើលុយចំណងដៃឆ្លងកាត់អ្នកដែរទេ?+
ទេ។ ភ្ញៀវស្កេន KHQR របស់អ្នក ហើយលុយចូលគណនីធនាគាររបស់អ្នកដោយផ្ទាល់ យើងមិនកាន់លុយរបស់អ្នកទេ។
ត្រៀមផ្ញើធៀបដំបូងរបស់អ្នកហើយឬនៅ?
ចុះឈ្មោះឥតគិតថ្លៃ ហើយបង្កើតធៀបក្នុងរយៈពេលប៉ុន្មាននាទី។
បង្កើតធៀបឥឡូវនេះ