លក្ខខណ្ឌប្រើប្រាស់
កែប្រែចុងក្រោយ: 22 តុលា 2026
សូមអានលក្ខខណ្ឌទាំងនេះដោយយកចិត្តទុកដាក់។ ពេលអ្នកចុះឈ្មោះ ឬប្រើប្រាស់ ធៀបឌីជីថល ដែលដំណើរការដោយ ThiabDigital.com (ហៅថា «យើង») មានន័យថាអ្នកយល់ព្រមតាមលក្ខខណ្ឌទាំងនេះ និងគោលការណ៍ឯកជនភាពរបស់យើង។
1. សេវាកម្មរបស់យើង
ធៀបឌីជីថល ជា platform សម្រាប់បង្កើតធៀបអញ្ជើញតាមអ៊ីនធឺណិត សម្រាប់មង្គលការ បុណ្យ ខួបកំណើត ឡើងផ្ទះថ្មី និងកម្មវិធីផ្សេងៗ។ អ្នកអាចជ្រើសគំរូ ដាក់បទភ្លេង រូបថត ផែនទី KHQR គ្រប់គ្រងបញ្ជីភ្ញៀវ និងកត់ចំណងដៃ។
សេវាកម្មមួយផ្នែកប្រើបានឥតគិតថ្លៃ។ គំរូ និងមុខងារមួយចំនួនជា Premium ដែលត្រូវបង់ប្រាក់ (មើលផ្នែកទី 6)។
2. គណនីរបស់អ្នក
- អ្នកត្រូវមានអាយុយ៉ាងហោចណាស់ 18 ឆ្នាំ ឬមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។
- សូមផ្តល់ព័ត៌មានពិត ហើយរក្សាពាក្យសម្ងាត់ និងគណនី Google / Telegram របស់អ្នកឲ្យមានសុវត្ថិភាព។
- អ្នកទទួលខុសត្រូវចំពោះសកម្មភាពទាំងអស់ដែលធ្វើក្នុងគណនីរបស់អ្នក។ បើសង្ស័យថាមាននរណាម្នាក់ចូលគណនីអ្នក សូមប្រាប់យើងភ្លាម។
3. ខ្លឹមសាររបស់អ្នក
អត្ថបទ រូបថត បទភ្លេង KHQR និងបញ្ជីភ្ញៀវ ដែលអ្នកដាក់ក្នុងធៀប នៅតែជារបស់អ្នក។ អ្នកអនុញ្ញាតឲ្យយើងរក្សាទុក ដំណើរការ និងបង្ហាញខ្លឹមសារនេះ ដល់អ្នកដែលមាន link ធៀប តែក្នុងគោលបំណងផ្តល់សេវាកម្មប៉ុណ្ណោះ។
- អ្នកធានាថាមានសិទ្ធិប្រើរូបថត និងបទភ្លេងដែលអ្នក upload។ ពេល upload បទភ្លេង អ្នកត្រូវបញ្ជាក់ថាអ្នកជាម្ចាស់បទ ឬមានការអនុញ្ញាតពីម្ចាស់បទ។
- បើអ្នកដាក់រូប ឬព័ត៌មានរបស់មនុស្សផ្សេង (ឧ. ឈ្មោះ និងលេខទូរស័ព្ទភ្ញៀវ) អ្នកទទួលខុសត្រូវក្នុងការប្រើវាដោយត្រឹមត្រូវ។
- យើងអាចលាក់ ឬលុបខ្លឹមសារ ដែលមានគេរាយការណ៍ថាបំពានសិទ្ធិ ឬខុសច្បាប់។
4. អ្វីដែលមិនអនុញ្ញាត
- ប្រើសេវាកម្មសម្រាប់គោលបំណងខុសច្បាប់ បោកប្រាស់ ឬផ្ញើសារ spam។
- ដាក់ខ្លឹមសារអាសអាភាស ហិង្សា ញុះញង់ ប្រមាថ ឬបំពានកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ។
- ក្លែងខ្លួនជាមនុស្ស ឬស្ថាប័នផ្សេង ឬបង្កើតធៀបក្លែងក្លាយដើម្បីបោកយកលុយ។
- ប៉ុនប៉ងចូលប្រព័ន្ធ ឬគណនីអ្នកដទៃ រំខានដំណើរការ website ឬទាញយកទិន្នន័យដោយស្វ័យប្រវត្តិ។
5. បទភ្លេង និងគំរូរបស់យើង
បទភ្លេង Free គំរូធៀប រូបភាព និងការរចនាលើ platform ជាកម្មសិទ្ធិរបស់ ThiabDigital.com ឬអ្នកដែលផ្តល់សិទ្ធិឲ្យយើង។ អ្នកអាចប្រើវាក្នុងធៀបរបស់អ្នកលើ platform នេះប៉ុណ្ណោះ — មិនអនុញ្ញាតឲ្យទាញយក ចម្លង លក់ ឬចែកចាយបន្តទេ។
6. Premium និងការបង់ប្រាក់
- តម្លៃ Premium បង្ហាញលើ website។ Premium ត្រូវបានបើកសម្រាប់ធៀបមួយៗ (តាមលេខកូដធៀប)។
- ការបង់ប្រាក់ធ្វើតាម KHQR (ABA, ACLEDA ឬ Bakong)។ ពេលបង់ដោយដៃ សូមផ្ញើវិក្កយបត្រ និងលេខកូដធៀបមកយើង ហើយយើងនឹងបើក Premium ក្រោយពេលផ្ទៀងផ្ទាត់។
- បើបង់រួចហើយ Premium មិនទាន់បើកក្នុងរយៈពេល 24 ម៉ោង សូមទាក់ទងយើងជាមួយវិក្កយបត្រ។
- ប្រាក់ដែលបានបង់ មិនអាចដកវិញបានទេ ក្រោយពេល Premium បានបើករួច លើកលែងតែយើងមិនអាចផ្តល់មុខងារដែលអ្នកបានបង់។
- យើងអាចប្តូរតម្លៃ ឬមុខងារ Premium ពេលក្រោយ ប៉ុន្តែធៀបដែលបានបង់ ឬចេញផ្សាយរួច នៅប្រើបានដដែល។
7. ចំណងដៃ និង KHQR របស់អ្នក
យើងមិនទទួល មិនកាន់ និងមិនផ្ទេរប្រាក់ចំណងដៃរបស់ភ្ញៀវទេ។ KHQR ក្នុងធៀប ជារបស់ម្ចាស់កម្មវិធីផ្ទាល់ ហើយប្រាក់ចូលគណនីធនាគាររបស់គាត់ដោយផ្ទាល់។
ម្ចាស់កម្មវិធីត្រូវពិនិត្យថា KHQR ត្រឹមត្រូវ។ យើងមិនទទួលខុសត្រូវចំពោះការផ្ទេរប្រាក់ខុស ឬវិវាទរវាងភ្ញៀវ និងម្ចាស់កម្មវិធីទេ។ ការកត់ចំណងដៃក្នុង platform គ្រាន់តែជាកំណត់ត្រាសម្រាប់ម្ចាស់កម្មវិធីប៉ុណ្ណោះ។
8. ជំនួយពីយើង
បើអ្នកស្នើឲ្យយើងជួយ (ឧ. បង្កើតធៀបជំនួស ឬដោះស្រាយបញ្ហា) អ្នកអនុញ្ញាតឲ្យ admin របស់យើងមើល និងកែធៀបរបស់អ្នក តែក្នុងគោលបំណងនោះប៉ុណ្ណោះ។ ធៀបដែលយើងបង្កើតជំនួស នឹងត្រូវផ្ទេរទៅគណនីរបស់អ្នក។
9. ដំណើរការសេវាកម្ម
យើងព្យាយាមឲ្យ website ដំណើរការជានិច្ច ប៉ុន្តែសេវាកម្មត្រូវបានផ្តល់ «តាមស្ថានភាពជាក់ស្តែង»។ អាចមានការរអាក់រអួល ការថែទាំ ឬកំហុសបច្ចេកទេស។ សូមទាញយកបញ្ជីភ្ញៀវ និងកំណត់ត្រាចំណងដៃ (CSV) ទុកជាច្បាប់ចម្លងផង។
10. ដែនកំណត់នៃការទទួលខុសត្រូវ
ក្នុងវិសាលភាពដែលច្បាប់អនុញ្ញាត យើងមិនទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោល (ឧ. ការបាត់បង់ឱកាស ឬទិន្នន័យ) ដែលកើតចេញពីការប្រើ ឬមិនអាចប្រើសេវាកម្មបាន។ ការទទួលខុសត្រូវសរុបរបស់យើង មិនលើសពីចំនួនប្រាក់ដែលអ្នកបានបង់ឲ្យយើង ក្នុងរយៈពេល 12 ខែចុងក្រោយ។
11. ការផ្អាក និងការបិទគណនី
យើងអាចលាក់ធៀប ឬផ្អាកគណនី ដែលបំពានលក្ខខណ្ឌទាំងនេះ។ អ្នកអាចលុបធៀបរបស់អ្នកបានគ្រប់ពេល ហើយអាចស្នើលុបគណនីដោយទាក់ទងយើង។
12. ការកែប្រែលក្ខខណ្ឌ
យើងអាចកែប្រែលក្ខខណ្ឌទាំងនេះ ហើយនឹងប្តូរកាលបរិច្ឆេទ «កែប្រែចុងក្រោយ» ខាងលើ។ បើការកែប្រែសំខាន់ យើងនឹងជូនដំណឹងលើ website ឬតាមអ៊ីម៉ែល។ ការបន្តប្រើសេវាកម្ម មានន័យថាអ្នកយល់ព្រមនឹងលក្ខខណ្ឌថ្មី។
13. ច្បាប់ដែលអនុវត្ត
លក្ខខណ្ឌទាំងនេះ ស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ បើមានវិវាទ យើងនឹងព្យាយាមដោះស្រាយដោយការចរចាជាមុន។ បើមិនបានសម្រេច វិវាទនឹងដោះស្រាយនៅតុលាការដែលមានសមត្ថកិច្ច នៅរាជធានីភ្នំពេញ។
ទំនាក់ទំនង
បើមានសំណួរ អំពីទំព័រនេះ សូមទាក់ទង ThiabDigital.com:
- អ៊ីម៉ែល: pisakreatrey@gmail.com
- Telegram: @reatrey9