គោលការណ៍ឯកជនភាព

កែប្រែចុងក្រោយ: 22 តុលា 2026

គោលការណ៍នេះពន្យល់ថា ThiabDigital.com (ហៅថា «យើង») ប្រមូល ប្រើ និងការពារព័ត៌មានរបស់អ្នកយ៉ាងដូចម្តេច — ទាំងម្ចាស់កម្មវិធីដែលបង្កើតធៀប និងភ្ញៀវដែលបើកមើលធៀប។

1. ព័ត៌មានដែលយើងប្រមូល

ពីម្ចាស់គណនី:

  • ឈ្មោះ និងអ៊ីម៉ែល ពេលចុះឈ្មោះ។ បើចូលជាមួយ Google យើងទទួលឈ្មោះ អ៊ីម៉ែល និងរូប profile។ បើចូលជាមួយ Telegram យើងទទួលលេខ ID ឈ្មោះ និង username Telegram។ បើចូលដោយលេខទូរស័ព្ទ យើងរក្សាលេខទូរស័ព្ទនោះ។
  • ខ្លឹមសារធៀប: ឈ្មោះ ថ្ងៃខែ ទីតាំង កាលវិភាគ អត្ថបទ រូប cover រូប Gallery បទភ្លេង និង KHQR។
  • បញ្ជីភ្ញៀវដែលអ្នកបញ្ចូល (ងារ ឈ្មោះ ទូរស័ព្ទ ក្រុម ភាសា) និងកំណត់ត្រាចំណងដៃ។
  • ព័ត៌មានការបង់ Premium: ចំនួនប្រាក់ ថ្ងៃខែ លេខកូដធៀប និងវិក្កយបត្រដែលអ្នកផ្ញើមក។ យើងមិនឃើញ ឬរក្សាពាក្យសម្ងាត់ធនាគាររបស់អ្នកទេ។
  • កំណត់ចំណាំរបស់ admin ពេលយើងជួយអ្នក (ឧ. លេខទូរស័ព្ទទាក់ទង)។

ពីភ្ញៀវ (មិនចាំបាច់ចុះឈ្មោះ):

  • ពាក្យជូនពរ (ឈ្មោះ + សារ) និងការបញ្ជាក់ការចូលរួម (ចូលរួម ឬអត់ + ចំនួនមនុស្ស) ដែលភ្ញៀវផ្ញើ។
  • ពេលភ្ញៀវបើក link ផ្ទាល់ខ្លួន (?g=) យើងកត់ថា «បានបើក» ដើម្បីឲ្យម្ចាស់កម្មវិធីដឹង។

ព័ត៌មានបច្ចេកទេស: cookies ដែលចាំបាច់សម្រាប់ Login និង log របស់ server (ឧ. IP address ប្រភេទ browser) ដែលអ្នកផ្តល់ hosting រក្សាទុក។ យើងមិនប្រើ cookies ផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។

2. យើងប្រើព័ត៌មានដើម្បីអ្វី

  • ផ្តល់សេវាកម្ម: បង្កើត រក្សាទុក និងបង្ហាញធៀបរបស់អ្នក ដល់ភ្ញៀវ។
  • ឲ្យម្ចាស់កម្មវិធីឃើញអ្នកណាបានបើកធៀប ចូលរួម និងផ្ញើពាក្យជូនពរ។
  • ដំណើរការការបង់ប្រាក់ Premium និងជួយដោះស្រាយបញ្ហា។
  • ការពារសុវត្ថិភាព និងការពារការប្រើប្រាស់ខុស។

យើង មិនលក់ ព័ត៌មានរបស់អ្នក ហើយមិនប្រើវាសម្រាប់ផ្សាយពាណិជ្ជកម្មទេ។

3. អ្នកណាអាចឃើញព័ត៌មាន

  • ធៀបដែលបានចេញផ្សាយ (រួមទាំងរូបថត បទភ្លេង KHQR និងពាក្យជូនពរដែលបង្ហាញក្នុងធៀប) អាចមើលបានដោយអ្នកណាក៏ដោយដែលមាន link។ សូមគិតមុនដាក់ព័ត៌មានឯកជន។
  • បញ្ជីភ្ញៀវ ការបញ្ជាក់ចូលរួម និងកំណត់ត្រាចំណងដៃ ឃើញតែម្ចាស់កម្មវិធី និង admin របស់យើងប៉ុណ្ណោះ។
  • Admin របស់យើងចូលមើលទិន្នន័យ តែពេលចាំបាច់ ដើម្បីជួយអ្នក ផ្ទៀងផ្ទាត់ការបង់ប្រាក់ ឬដោះស្រាយការបំពាន។

4. សេវាកម្មភាគីទីបីដែលយើងប្រើ

យើងប្រើក្រុមហ៊ុនខាងក្រោម ដើម្បីដំណើរការ website។ ពួកគេដំណើរការទិន្នន័យជំនួសយើង តាមគោលការណ៍ឯកជនភាពរបស់ពួកគេ:

  • Supabase — database, Login និងរក្សាទុក file (server នៅសិង្ហបុរី)។
  • Vercel — ដាក់ website លើអ៊ីនធឺណិត។
  • Google និង Telegram — ពេលអ្នកជ្រើសចូលជាមួយគណនីទាំងនេះ។
  • Google Maps និង OpenStreetMap — បង្ហាញផែនទី និងស្វែងរកទីតាំង។
  • Bakong (ធនាគារជាតិនៃកម្ពុជា) — ពិនិត្យការបង់ Premium ដោយស្វ័យប្រវត្តិ (បើបើក)។
  • អ្នកផ្តល់សេវា SMS — ផ្ញើលេខកូដ Login (បើអ្នកចូលដោយលេខទូរស័ព្ទ)។

ដូច្នេះ ទិន្នន័យរបស់អ្នកអាចត្រូវបានរក្សាទុកនៅលើ server ក្រៅប្រទេសកម្ពុជា។

5. រយៈពេលរក្សាទុក

  • យើងរក្សាទិន្នន័យ ដរាបណាគណនីរបស់អ្នកនៅដំណើរការ។
  • ពេលអ្នកលុបធៀប ធៀប បញ្ជីភ្ញៀវ ពាក្យជូនពរ និងកំណត់ត្រាដែលពាក់ព័ន្ធ ត្រូវលុបចេញពី database។
  • ពេលអ្នកស្នើលុបគណនី យើងនឹងលុបក្នុងរយៈពេល 30 ថ្ងៃ លើកលែងតែព័ត៌មានដែលច្បាប់តម្រូវឲ្យរក្សាទុក (ឧ. កំណត់ត្រាបង់ប្រាក់)។

6. សិទ្ធិរបស់អ្នក

  • មើល និងកែព័ត៌មានរបស់អ្នក ក្នុង Dashboard បានគ្រប់ពេល។
  • ទាញយកបញ្ជីភ្ញៀវ និងកំណត់ត្រាចំណងដៃ ជា CSV។
  • ស្នើឲ្យយើងផ្តល់ច្បាប់ចម្លង កែ ឬលុបទិន្នន័យរបស់អ្នក។
  • ភ្ញៀវអាចស្នើម្ចាស់កម្មវិធី ឬយើង ឲ្យលុបឈ្មោះ ពាក្យជូនពរ ឬការបញ្ជាក់ចូលរួមរបស់ខ្លួន។

7. សុវត្ថិភាព

យើងប្រើ HTTPS និងច្បាប់ការពារក្នុង database (Row Level Security) ដើម្បីឲ្យអ្នកប្រើម្នាក់ៗឃើញតែទិន្នន័យរបស់ខ្លួន។ ប៉ុន្តែគ្មានប្រព័ន្ធណាមានសុវត្ថិភាព 100% ទេ — សូមប្រើពាក្យសម្ងាត់រឹងមាំ ហើយកុំចែករំលែកគណនី។

8. កុមារ

ការបង្កើតគណនីសម្រាប់មនុស្សពេញវ័យ។ បើអ្នកដឹងថាកុមារបានផ្តល់ព័ត៌មានដោយគ្មានការយល់ព្រមពីអាណាព្យាបាល សូមទាក់ទងយើង ដើម្បីលុបវា។

9. ការកែប្រែគោលការណ៍នេះ

យើងអាចកែប្រែគោលការណ៍នេះ ហើយនឹងប្តូរកាលបរិច្ឆេទ «កែប្រែចុងក្រោយ» ខាងលើ។ បើការកែប្រែសំខាន់ យើងនឹងជូនដំណឹងលើ website ឬតាមអ៊ីម៉ែល។

ទំនាក់ទំនង

បើមានសំណួរ អំពីទំព័រនេះ សូមទាក់ទង ThiabDigital.com:

គោលការណ៍ឯកជនភាព →